ប្រទេសលីបង់៖ភ្នាក់ងារព័ត៌មានជាតិបានរាយការណ៍ថា សន្តិសុខរដ្ឋរបស់ប្រទេសលីបង់ម្នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃអង្គារ ដែលត្រូវបានចោទប្រកាន់ថា ជាកម្មសិទ្ធិរបស់ក្រុមរដ្ឋអ៊ីស្លាម (IS)។
សន្តិសុខលីបង់ ដែលត្រូវបានចាប់ខ្លួននៅភាគខាងជើងស្រុកអាកាបានសារភាពថា គាត់កំពុង រៀបចំគម្រោងវាយប្រហារលើមជ្ឈមណ្ឌលសាសនានៅស្រុកអាកាដោយប្រើម៉ូតូរបស់គាត់។
លោកថែមទាំងបានសារភាពទៀតថាបានប្រមូលសម្ភារៈមួយចំនួនសម្រាប់ផលិតគ្រឿងផ្ទុះ នៅក្នុងស្រុក។ បុរសដែលត្រូវបានចាប់ខ្លួនរូបនោះ ត្រូវបានបញ្ជូនទៅស្ថាប័នតុលាការពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេត និងចាត់ការតាមនីតិវិធីច្បាប់ផ្សេងទៀត៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១