ប្រទេសស៊ីរី៖កម្លាំងដឹកនាំដោយតួកគី ដែលមានទាក់ទងជាមួយក្រុមភេរវករ បានធ្វើសកម្ម ក្នុងឧក្រិដ្ឋកម្មប្រឆាំងអ្នកស្រុកនៅក្នុងតំបន់ ដែលមានវត្តមានកម្លាំងរបស់ពួកគេ ដោយពួកគេ បានចាប់ខ្លួនជនស៊ីវិលជាច្រើននាក់នៅក្នុងតំបន់អាហ្វ្រីន ភាគខាងជើងទីក្រុងអាឡេប៉ូ ដើម្បី ទាមទារឱ្យគ្រួសាររបស់ពួកគេបង់ថ្លៃលោះជាថ្នូរនឹងការដោះលែង។
ប្រភពព័ត៌មានក្នុងតំបន់បានប្រាប់ភ្នាក់ងារសារព័ត៌មានថា ក្រុមភេរវករបានសម្រុកចូលផ្ទះ មួយចំនួននៅតំបន់អាហ្វ្រីន ដោយបានចាប់ខ្លួនជនស៊ីវិលមួយចំនួន និងបានយកពួកគេទៅ កន្លែងដែលមិនស្គាល់។
គួររំលឹកផងដែរថា កម្លាំងដឹកនាំដោយតួកគី និងទាហានស៊ីឈ្នួលរបស់ពួកគេ បានធ្វើការវាយឆ្មក់ជារៀងរាល់ថ្ងៃដើម្បីបង្ខំអ្នកស្រុកឱ្យចាកចេញពីផ្ទះរបស់ពួកគេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១