ប្រទេសកាមេរូន៖ប្រភពសន្តិសុខ និងមន្ត្រីមូលដ្ឋានប្រាប់ឲ្យដឹងថា ជនសង្ស័យជាក្រុមសកម្ម ប្រយុទ្ធបូកូហារ៉ាម បានសម្លាប់មនុស្សយ៉ាងហោចណាស់ ០២នាក់ និងបង្ករបួសដល់មនុស្ស ៤នាក់ផ្សេងទៀតនៅយប់ថ្ងៃសៅរ៍ក្នុងតំបន់ហ្វារណ័សប្រទេសកាមេរូន។
មន្ត្រីសន្តិសុខអនាមិកបានប្រាប់ភ្នាក់ងារសារព័ត៌មានថា ក្រុមសកម្មប្រយុទ្ធបានវាយឆ្មក់ចូលភូមិឆៀរផួរ៉ី នៅពេលដែលអ្នកភូមិកំពុងដេកលក់ និងបានបាញ់សម្លាប់មនុស្ស ហើយថែម ទាំងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាច្រើន។
ប្រភពដដែលបានប្រាប់បន្ថែមឲ្យដឹងថា សន្តិសុខត្រូវបានពង្រឹងនៅក្នុងមូលដ្ឋាន ហើយកម្លាំងរដ្ឋាភិបាលកំពុងតាមប្រមាញ់ក្រុមសកម្មប្រយុទ្ធ។
គួររំលឹកផងដែរថា ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមបានធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងតំបន់ ហ្វារណ័សនៃប្រទេសកាមេរូនចាប់ពីឆ្នាំ២០១៤មក ដោយបានបង្កបញ្ហាជាច្រើនដល់ផ្នែកមនុស្សធម៌ និងអភិបាលកិច្ចដ៏ធំធេង៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១