យោធា​អ៊ីស្រាអែល​បាញ់ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ក្រុមសកម្មប្រយុទ្ធ​ហាម៉ា

0

ប្រទេសអ៊ីស្រាអែល៖យោធាអ៊ីស្រាអែលប្រកាសនៅថ្ងៃចន្ទថា កម្លាំងរបស់ពួកគេបាន បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលត្រូវបានចោទប្រកាន់ថា ជាកម្មសិទ្ធរបស់ក្រុមសកម្មប្រយុទ្ធហាម៉ា។

សេចក្តី​ថ្លែងការណ៍​​ធ្វើឡើងដោយកងកម្លាំង​ការពារ​អ៊ីស្រាអែល (IDF) បានបញ្ជាក់ឱ្យដឹងថាប្រព័ន្ធការពារដែនអាកាសអាយរ៉ន ឌូម(Iron Dome) របស់អ៊ីស្រាអែលបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកពុំមានបំពាក់អាវុធ ដែលត្រូវបានបាញ់ទម្លាក់ចេញពីឆ្នេរសមុទ្រហ្គាហ្សា ស្ទ្រីប ក្រោយពីមានការតាមដានយន្តហោះនោះ។

សេចក្តីថ្លែងការណ៍មានបន្ថែមខ្លឹមសារថា កម្លាំងការពារអ៊ីស្រាអែល (IDF) នឹងបន្តការពារដែនអាកាសរបស់អ៊ីស្រាអែល និងជនស៊ីវិលរបស់ខ្លួន។

នៅសប្តាហ៍មុន ក្រសួងការពារជាតិអ៊ីស្រាអែលបានប្រកាសថា ក្រសួងនឹងដាក់ពង្រាយប៉េងប៉ោងឃ្លាំមើលពីលើអាកាសកម្រិតខ្ពស់ ដើម្បីបង្កើនសមត្ថភាពការពារដែនអាកាសរបស់ខ្លួន។

ប្រព័ន្ធនឹងត្រូវបានប្រើ ក្រោយពីមានការសាកល្បង និងការបន្ថែមចំពោះយន្តការចម្រុះដែល កម្លាំងការពារជាតិអ៊ីស្រាអែលមានសម្រាប់ការពារដែនអាកាស។

គួររំលឹកផងដែរថា ក្រុមសកម្មប្រយុទ្ធហាម៉ាគ្រប់គ្រងនៅតំបន់ហ្គាហ្សាស្ទ្រីប ដែលស្ថិតនៅក្រោមការព័ទ្ធរបស់កម្លាំងអ៊ីស្រាអែល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here