ប្រទេសស៊ីរី៖ប្រព័ន្ធការពារដែនអាកាសរបស់កងទ័ពស៊ីរីនៅថ្ងៃចន្ទបានទប់ស្កាត់ការឈ្លាន ពានតាមអាកាសរបស់អ៊ីស្រាអែលដែលបានកំណត់គោលដៅលើបុស្តត្រួតពិនិត្យមួយចំនួននៅតំបន់កណ្តាល និងតំបន់ឆ្នេរសមុទ្រ ដោយបានបាញ់ទម្លាក់គ្រាប់មីស៊ីលជាច្រើនគ្រាប់។
ប្រភពយោធាបានប្រាប់ភ្នាក់ងារសារព័ត៌មានថា នៅម៉ោងប្រមាណជា ១៩ និង១៦នាទីយប់ នៅថ្ងៃចន្ទ ទាហានអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសចេញពីភាគខាងជើងរដ្ឋ ធានីប៉េរ៉ូត ដោយបានកំណត់គោលដៅលើបុស្តត្រួតពិនិត្យមួយចំនួននៅតំបន់កណ្តាល និងតំបន់ឆ្នេរសមុទ្រ។
ប្រភពផ្សេងទៀតបានបន្ថែមឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់កងទ័ពស៊ីរីបានទប់ស្កាត់ការឈ្លានពានរបស់គ្រាប់មីស៊ីល និងបានបាញ់ទម្លាក់មីស៊ីលជាច្រើនគ្រាប់ ដោយបានបញ្ជាក់ឲ្យដឹងថា ការវាយប្រហារនោះបានធ្វើឲ្យទាហាន ០២នាក់រងរបួស និងបណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួនផ្សេងទៀត៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានSana ចុះផ្សាយថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១