ទាហាន​ម្នាក់​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ការ​វាយ​ប្រហារលើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​

0

ប្រទេសប៉ាគីស្ថាន៖ ប្រភពព័ត៌មានពីមន្ត្រីប៉ូលិសបានប្រាប់ឲ្យដឹងថា ទាហាន ១នាក់ត្រូវបាន សម្លាប់ក្នុងការវាយប្រហារដោយកក្រុមសកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណនៅស្រុកខាយប័រ ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាននៅថ្ងៃពុធ។

សមាជិក​សកម្មប្រយុទ្ធ​បាន​វាយប្រហារ​លើប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​ទាហាន​ប៉ារ៉ាហ្វ្រាន់ក្រប (Frontier Corps) ក្នុងតំបន់ជេមរ៉ូដនៅពេលទាហានកំពុងបំពេញកាតព្វកិច្ចជាសន្តិសុខ។

ប្រភពដដែលបន្ថែមថា ការវាយប្រហារបណ្តាលឲ្យទាហាន ១នាក់ស្លាប់ ហើយកម្លាំងទ័ពក៏ បានវាយបក បង្ខំឲ្យអ្នកវាយប្រហាររត់គេចខ្លួន។ ប្រតិបត្តិការ​ស្វែងរក​ត្រូវ​បានធ្វើឡើង​ក្នុង​តំបន់​ដើម្បី​ចាប់​ខ្លួន​អ្នក​វាយ​ប្រហារ​ដែលបាន​រត់​គេច​ខ្លួន។

យ៉ាងណាមិញ មិនទាន់មានក្រុម ឬបុគ្គលណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន  Xinhua ចុះផ្សាយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here