ក្មាន់កាំភ្លើងនៃកងជីវពល QSD មួយចំនួន រងរបួសពីការវាយប្រហារពីរផ្សេងគ្នា

0

ស៊ីរី៖ខ្មាន់កាំភ្លើងនៃកងជីវពល QSD គាំទ្រដោយអាមេរិក រងរបួសនៅក្នុងការវាយប្រហារ​ពីរ ដាច់ដោយឡែកពីគ្នា ដែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធនៅក្នុងទីក្រុងហាសាកា និងទីក្រុងឌៀរ អេហ្ស័រ។

ប្រភពព័ត៌មានបានប្រាប់ភ្នាក់ងារសារព័ត៌មានថា ក្រុមសកម្មប្រយុទ្ធបានកំណត់គោលដៅលើ រថយន្ត SUV ដែលដឹកកងជីវពល QSD លើផ្លូវពីភូមិអាប៊ុម៉ាណាសេប និភូមិអាល់រ៉ូកាប៊ីយាស់ ដែលស្ថិតនៅជាប់ភូមិអាល់យ៉ារ៉ូប៊ីយ៉ាក្នុងទីក្រុង​ហាសាកា ក្រោយ​ពីក្រុមសកម្មប្រយុទ្ធទាំងនោះបានវាយឆ្មក់លើផ្ទះមួយចំនួននៅក្នុងភូមិអាល់យ៉ារ៉ូប៊ីយ៉ារួច។

ប្រភពបន្ថែមទៀតថា ឡានមួយគ្រឿងត្រូវបានដុតបំផ្លាញនៅក្នុងការវាយប្រហារនោះ និង ក្មាន់កាំភ្លើងបានរងរបួស ហើយកងជីវពលអាមេរិកបានពង្រាយកម្លាំងការពារនៅតំបន់នោះ។

ចំណែកឯនៅភាគខាងកើតទីក្រុងឌៀរ អេហ្ស័រ ប្រភពព័ត៌មានក៏បានបញ្ជាក់ឲ្យដឹងថា ក្រុម​សកម្មប្រយុទ្ធល្បីល្បាញបានប្រើកាំភ្លើង កំណត់គោលដៅលើបុស្តិ៍ត្រួតពិនិត្យរបស់កងជីវ ពល QSD នៅក្នុងទីក្រុងសូវ៉ាយដាន ដោយបានសម្លាប់សមាជិកកងជីវពលមួយចំនួនភ្លាមៗ។

ស្រដៀងគ្នានេះដែរ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ខ្មាន់កាំភ្លើងនៃកងជីវពល QSD មួយចំនួនក៏បានរងរបួសពីការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធល្បីល្បាញមួយក្រុមជាមួយនឹង ឧបករណ៍បំផ្ទុះមួយចំនួននៅលើផ្លូវអាបយ៉ាដ ភាគនិរតីនៃទីក្រុងហាសាកា៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានSana ចុះផ្សាយថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here