បំផ្ទុះ​គ្រាប់បែក​វាយប្រហារ​លើ​ក្បួន​រថយន្ត​ដឹក​ជញ្ជូន​ភស្តុភារផ្គត់ផ្គង់នៅភាគខាងត្បូងអ៊ីរ៉ាក់

0

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាគ្រាប់បែកដែលដាក់លើដងផ្លូវកាលពីយប់ថ្ងៃអាទិត្យនេះបានវាយប្រហារលើក្បួនរថយន្តដឹកភស្តុភាររបស់សម្ព័ន្ធមិត្តអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកស្ថិតនៅភាគខាងត្បូងអ៊ីរ៉ាក់។

ប្រភពក្នុងតំបន់បានបញ្ជាក់ថា ការបំផ្ទុះនេះកើតឡើងនៅក្នុងខេត្តឌីវ៉ានីយ៉ា (Diwaniya) តែមិន បណ្តាលឱ្យមានការខូចខាតអ្វីធ្ងន់ធ្ងរនោះទេ។
ការបំផ្ទុះនេះគ្មានក្រុម ឬអង្គការណាមួយចេញមុខអះអាងទទួលខុសត្រូវភ្លាមៗនោះទេ ប៉ុន្តែក្រុមជីវពលស៊ីយ៉ា (Shia) ដែលគាំទ្រអ៊ីរ៉ង់ ជារឿយៗត្រូវបានស្តីបន្ទោសចំពោះការវាយប្រហារសំដៅលើកងកម្លាំងអាមេរិក និងសម្ព័ន្ធមិត្ត។

គួររំលឹកថាកាលពីខែសីហាឆ្នាំនេះ គឺជាជុំទីបួននៃកិច្ចសន្ទនាយុទ្ធសាស្ត្រអាមេរិក-អ៊ីរ៉ាក់ដែលបានធ្វើឡើង ដែលជាហេតុធ្វើឱ្យមានការវាយប្រហារបានថយចុះយ៉ាងខ្លាំងនៅទូទាំងប្រទេសអ៊ីរ៉ាក់។

យោងតាមលទ្ធផលនៃការចរចារវាងរដ្ឋធានីបាដាដ និងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនឹងដកកងកម្លាំងប្រយុទ្ធទាំងអស់ចេញពីប្រទេសអ៊ីរ៉ាក់នៅចុងឆ្នាំនេះ។
នៅក្នុងការបោះឆ្នោតសភាអ៊ីរ៉ាក់ដែលបានធ្វើឡើងនៅក្នុងខែតុលាកន្លងទៅនេះ កងជីវពល ស៊ីយ៉ាកំពុងតែធ្វើការគម្រាមម្តងទៀតលើផលប្រយោជន៍ និងកងទ័ពរបស់សហរដ្ឋអាមេរិក ប្រសិនបើសហរដ្ឋអាមេរិកមិនគោរពតាមកិច្ចព្រមព្រៀង ហើយបដិសេធមិនព្រមចាកចេញពី អ៊ីរ៉ាក់ក្រោយថ្ងៃទី ៣១ ខែធ្នូ ឆ្នាំនេះ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
បំផ្ទុះ​គ្រាប់បែក​វាយប្រហារ​លើ​ក្បួន​រថយន្ត​ដឹក​ជញ្ជូន​ភស្តុភារផ្គត់ផ្គង់នៅភាគខាងត្បូងអ៊ីរ៉ាក់

LEAVE A REPLY

Please enter your comment!
Please enter your name here