ប្រទេសប៉ាគីស្ថាន៖ សេចក្តីថ្លែងការណ៍របស់កម្លាំងទ័ពនៅថ្ងៃចន្ទមានខ្លឹមសារថា ទាហានប៉ាគីស្ថានម្នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលបាញ់តបតជាមួយក្រុមភេរវករនៅភាគនិរតីខេត្ត ប៉ាឡូជីស្ថានក្នុងប្រទេសប៉ាគីស្ថាន។
បើយោងតាមប្រភពសារព័ត៌មាន Inter-Services Public Relations របស់យោធាបានលើក ឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមភេរវករបានកំណត់គោលដៅលើកម្លាំងសន្តិសុខក្នុងតំបន់ផេនចឺ។
នៅក្នុងសេចក្តីថ្លែងការណ៍មានបន្ថែមខ្លឹមសារថា៖ “កម្លាំងសន្តិសុខប៉ាគីស្ថាននៅតែតាំងចិត្តដើម្បីកម្ចាត់អំពើអាក្រក់ ដែលចង់បំផ្លាញសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរបស់ខេត្តប៉ាឡូជីស្ថាន។”
កំណើននៃការវាយប្រហារដោយភេរវករ ត្រូវបានគេសម្គាល់ឃើញថាបានកើតឡើងក្នុង ខេត្តប៉ាឡូជីស្ថាននៅរយៈពេលប៉ុន្មានខែកន្លងមកនេះ ក្នុងអំឡុងពេលដែលក្រុមភេរវករបានកំណត់គោលដៅសំខាន់ទៅលើកម្លាំងសន្តិសុខ និងភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀត៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១