មូលដ្ឋាន​កាន់កាប់ដោយអាមេរិករងការកំណត់​គោលដៅពី​គ្រាប់​រ៉ូក្កែត​នៅ​ទីក្រុងហាសាកា

0

ប្រទេសស៊ីរី៖ការវាយប្រហារដោយគ្រាប់រ៉ូក្កែតមួយ បានកំណត់គោលដៅលើអាកាសយានដ្ឋានយោធាខារ៉ាប អាល់ចឺរ ក្នុងទីក្រុងហាសាកានៅថ្ងៃអង្គារ។

ប្រភពព័ត៌មានក្នុងតំបន់អាល់ យ៉ារ៉ូប៊ីយ៉ា ប្រាប់ភ្នាក់ងារសារព័ត៌មានឲ្យដឹងថា គ្រាប់រ៉ូក្កែតចំនួន ៥គ្រាប់បានកំណត់គោលដៅលើអាកាសយានដ្ឋានយោធាខារ៉ាប អាល់ចឺរ ដែលកម្លាំងទ័ព យោធាបានប្រើវាជាមូលដ្ឋាន តែយ៉ាងណាគេមិនទាន់ទទួលបានព័ត៌មានបន្ថែមពីចំនួនអ្នក ស្លាប់ និងរបួសនោះទេ។
ប្រភពដដែលក៏បានបន្ថែមឲ្យដឹងផងដែរថា ក្រោយពីមានការវាយប្រហារ តំបន់នោះត្រូវបានគេមើលឃើញមានការហោះហើររបស់ឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំងជាច្រើនរបស់សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here