ជនស៊ីវិល និងយោធាបានស្លាប់បាត់បង់ជីវិតនៅក្នុងការឈ្លានពានរបស់អ៊ីស្រាអែលលើតំបន់កណ្តាល

0

ប្រទេសស៊ីរី៖ជនស៊ីវិល២នាក់ត្រូវបានសម្លាប់ និងម្នាក់ផ្សេងទៀត រួមទាំងទាហាន ៦នាក់រងរបួសនៅក្នុងការឈ្លានពានរបស់កម្លាំងអ៊ីស្រាអែលលើតំបន់កណ្តាល។

ប្រភពយោធាបានប្រាប់ភ្នាក់ងារសារព័ត៌មានថា៖ “នៅម៉ោងប្រមាណជា ១និង២៦នាទី នៅថ្ងៃពុធ កម្លាំងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសជាមួយគ្រាប់មីស៊ីលជាច្រើនគ្រាប់នៅភាគឦសាន ទីក្រុងបេរូត កំណត់គោលដៅលើបុស្តិ៍ត្រួតពិនិត្យមួយចំនួននៅតំបន់កណ្តាល ហើយប្រព័ន្ធការការពារដែនអាកាសរបស់យើងបានស្ទាក់ចាប់គ្រាប់មីស៊ីលមួយចំនួន និងបានបាញ់ទម្លាក់គ្រាប់ទាំងនោះ”។

ប្រភពដដែលបន្ថែមឲ្យដឹងថា ជនស៊ីវិល ២នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនោះ ខណៈដែលជនស៊ីវិលម្នាក់ទៀតរងរបួស និងសម្ភារៈជាច្រើនរងការខូចខាត។
ស្រដៀងគ្នានេះដែរ នៅថ្ងៃទី១៧ ខែវិច្ឆិកា កម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារ ដោយគ្រាប់មីស៊ីល ២គ្រាប់ ពីតំបន់ហ្គូលេនប្រទេសស៊ីរី កំណត់គោលដៅលើអគារទទេរមួយ នៅភាគខាងត្បូងទីក្រុងដាម៉ាស់។ គ្រាប់មីស៊ីលមួយគ្រាប់ត្រូវបានបាញ់ទម្លាក់ ហើយពុំមាន ការខូចខាតណាមួយត្រូវបានរាយការណ៍នោះទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី២៤​ ខែវិច្ឆិកា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here