ប្រទេសឥណ្ឌា៖ទាហានប៉ារ៉ា ឈរយាមក្បែរទីតាំងបាញ់ប្រហារក្នុងទីក្រុងស្រ៊ីណាហ្គា ដែលជា រដ្ឋធានីរដូវក្តៅនៃតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា នៅថ្ងៃទី២៤ ខែវិច្ឆិកា។ មន្ត្រីប៉ូលិសឥណ្ឌាដែលគ្រប់គ្រងនៅតំបន់កាស្មៀរបានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃពុធថា ពួកគេបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធ ៣នាក់នៅក្នុងជម្លោះអាវុធ ដែលបានផ្ទុះឡើងនៅក្នុងស្រុករ៉ាម បាក់ក្នុងទីក្រុងស្រ៊ីណាហ្គា៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១









