ទាហាន ២នាក់ត្រូវបានសម្លាប់នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖សេចក្តីថ្លែងការណ៍របស់ទាហាននៅថ្ងៃសៅរ៍មានខ្លឹមសារថា ទាហាន ២នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារលើបុស្តិ៍ត្រួតពិនិត្យ នៅភាគពាយ័ព្យនៃខេត្តខាយបឺរផាកថុនវ៉ា។

ក្រុមភេរវករ ដែលមិនបានបញ្ជាក់អត្តសញ្ញាណនៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយដោយ បណ្តាញផ្សព្វផ្សាយយោធា Inter-Services Public Relations បានកំណត់គោលដៅលើបុស្តិ៍ត្រួតពិនិត្យ នៅភាគខាងជើងស្រុកវ៉ាហ្ស៊ីរ៉ីសថាន ដែលស្ថិតនៅតាមបណ្តោយព្រំដែនរវាងប្រទេសប៉ាគីស្ថាន​ និងប្រទេសអាហ្វហ្គានីស្ថាន។

ការវាយប្រហារនោះបណ្តាលឲ្យមានការបាញ់គ្នាយ៉ាងខ្លាំង ដែលបណ្តាលឲ្យទាហាន ២នាក់ ស្លាប់ ប៉ុន្តែពុំមានអ្នកស្លាប់នៅភាគីក្រុមភេរវករ ត្រូវបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នោះទេ ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលមានបន្ថែមខ្លឹមសារថា៖ “ការស្រាវជ្រាវនៅក្នុងតំបន់ត្រូវបាន ធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករដែលត្រូវបានរកឃើញ”៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here