ប្រទេសស៊ីរី៖កងជីវពល QSD គាំទ្រដោយសហរដ្ឋអាមេរិក បានចាប់ជិរិតជនស៊ីវិលមួយចំនួន ក្នុងភូមិ នៅទីក្រុងហាសាកា និងបាននាំជនស៊ីវិលទាំងនោះទៅទីកន្លែងដែលមិនស្គាល់។
ប្រភពព័ត៌មានក្នុងតំបន់ប្រាប់ភ្នាក់ងារសារព័ត៌មានថា រថយន្តយោធាមួយចំនួនរបស់កងជីវពល QSD បានឡោមព័ទ្ធភូមិខៀរបាតអាល់ថេមមឺរ ភូមិអាល់ឡាយឡា ភូមិអាល់ថារ៉ីឃៀរ នៅភាគខាងត្បូងទីក្រុងហាសាកា ខណៈដែលកងជីវពលបានធ្វើការវាយឆ្មក់តាមផ្ទះប្រជាពលរដ្ឋ និងបានចាប់ជំរិតអ្នកភូមិជាច្រើននាក់ រួចនាំពួកគេទៅកាន់ទីកន្លែងដែលមិនស្គាល់។
គួរបញ្ជាក់ផងដែរថា កម្លាំងគ្រប់គ្រងដោយអាមេរិក ដែលមានជាប់ពាក់ព័ន្ធជាមួយនឹងកងជីវពល QSD បានបង្កើនការវាយឆ្មក់នៅក្នុងតំបន់អាល់ហ្សាហ្ស៊ីរ៉ា និងបានចាប់ជំរិតជនស៊ីវិលមួយចំនួននៅក្នុងទីក្រុង ឌៀរអ៊ីហ្ស័រ ទីក្រុងរ៉ាចា ទីក្រុងហាសាកា និងបាននាំយកយុវជនជាច្រើនទៅកាន់ជំរំ ដើម្បីបង្ខំ ឲ្យពួកគេប្រយុទ្ធគ្នា៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១