ក្មេង ២នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក

0

ប្រទេសស៊ីរី៖ ក្មេងពីរនាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅក្នុងភូមិអាល់ ហាល់វ៉ានជី ភាគខាងត្បូងទីក្រុងអាឡេប៉ូ ជាកន្លែងដែលកាន់កាប់ដោយទាហានតួកគី និងក្រុមភេរវករស៊ីឈ្នួលរបស់ពួកគេ។​

ប្រភពព័ត៌មានក្នុងតំបន់បានប្រាប់ភ្នាក់ងារសារព័ត៌មានឲ្យដឹងថា គ្រាប់បែកបានផ្ទុះឡើងនៅក្បែរភូមិអាល់ហាល់ វ៉ានជី ក្នុងទីក្រុងចាប្លុសនៅភាគខាងជើងនៃប្រទេស បណ្តាលឲ្យក្មេង ២នាក់ស្លាប់។

ស្រដៀងគ្នានេះដែរ នៅថ្ងៃសៅរ៍សប្តាហ៍មុន ស្ត្រី ២នាក់ និងក្មេង ២នាក់ ត្រូវបានសម្លាប់ និងអ្នកផ្សេងទៀតបានរងរបួស ក្រោយពីមានហេតុការណ៍ផ្ទុះគ្រាប់បែករថយន្តនៅក្នុងទីក្រុងម៉ាន ប៊ិជ នៅភាគខាងជើងទីក្រុងអាឡិបប៉ូ ជាកន្លែងដែលកងជីវពលកម្លាំងកាន់កាប់ដោយអាមេ រិកគ្រប់គ្រង។

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here