សហរដ្ឋអាមេរិក៖មនុស្ស ៣នាក់ត្រូវបានសម្លាប់ និង ៦នាក់រងរបួស ក្នុងហេតុការណ៍បាញ់ ប្រហារនៅឯវិទ្យាល័យមួយស្ថិតនៅចម្ងាយ ៤៥គីឡូម៉ែត្រពីទីក្រុងឌីត្រយ រដ្ឋមីឈីហ្គេន សហរដ្ឋអាមេរិក។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់ប្រសាសន៍របស់លោកមីជឆែល ម៉ាកកាបេ ខោនធី
អាន់ឌ័រស្ហៀរនៅក្នុងសន្និសីទសារព័ត៌មានមួយមានខ្លឹមសារថា គេជឿថា មនុស្សទាំង ៣នាក់ដែលត្រូវបានសម្លាប់គឺជាសិស្ស ហើយមានគ្រូបង្រៀនម្នាក់ស្ថិតក្នុងចំណោមជនរងគ្រោះទាំង៦នាក់នោះ។
លោកម៉ាកកាបេបន្ថែមឲ្យដឹងថា ជនសង្ស័យ មានអាយុ ១៥ឆ្នាំ រៀននៅវិទ្យាល័យ Oxford ត្រូវបានឃុំខ្លួន។ ប៉ូលិសថែមទាំងរកឃើញកាំភ្លើងខ្លីមួយដើមផងដែរ។
ចុងក្រោយ លោកម៉ាកកាបេ បញ្ជាក់ឲ្យដឹងផងដែរថា ប៉ូលិសកំពុងធ្វើការស្រាវជ្រាវជាបន្ត ដើម្បីស្វែងរកជនរងគ្រោះបន្ថែមទៀត៕
ប្រែសម្រួល៖ប៉ោក លក្ខិណា