ប្រទេសស៊ីរ៉ី៖គ្រឿងផ្ទុះមួយបានផ្ទុះឡើង នៅពេលដែលក្បួនរថយន្តដឹកទំនិញរបស់សហរដ្ឋអាមេរិក ដែលផ្ទុកសម្ភារភស្តុភារឆ្លងកាត់តំបន់អាល់មាលីគីយ៉ា បណ្តាលឲ្យរថយន្តដឹកទំនិញ ២គ្រឿងឆេះ។
ប្រភពព័ត៌មានក្នុងតំបន់បានឲ្យដឹងថា រថយន្តដឹកទំនិញចំនួន២គ្រឿងគាំទ្រដល់កម្លាំងកាន់ កាប់ដោយអាមេរិក បានឆេះនៅក្នុងហេតុការណ៍ផ្ទុះនៅជិតផ្លូវឆ្លងកាត់សេម៉ាលកា ក្នុងតំបន់តំបន់អាល់មាលីគីយ៉ា ភាគឦសានទីក្រុងហាសាកា។
ប្រភពបន្ថែមថា គេមិនទាន់ដឹងច្បាស់ទេថា កងកម្លាំងនោះបានរងរបួសឬយ៉ាងណានោះទេ ដោយសារតែមានខ្សែរសុវត្ថិភាពមានព័ទ្ធនៅកន្លែងកើតហេតុ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ គ្រាប់មីស៊ីលមួយចំនួនបានកំណត់គោលដៅនៅអាកាសយាន្តដ្ឋានខាប អាល់ចឺរនៅក្នុងទីក្រុងហាសាកា៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១









