ប្រទេសស៊ីរី៖ជនស៊ីវិល ២នាក់ បានរងរបួសនៅថ្ងៃពុធ ដោយសារមានហេតុការណ៍ផ្ទុះឧបករណ៍ផ្ទុះកែច្នៃមួយនៅទីក្រុងបាប ដែលទីនោះគ្រប់គ្រងដោយកម្លាំងតួកគី និងក្រុមភេរវករ ស៊ីឈ្នួលរបស់ពួកគេនៅភាគខាងជើងទីក្រុងអេឡិបប៉ូ។
ប្រភពព័ត៌មានក្នុងតំបន់ប្រាប់ភ្នាក់ងារសារព័ត៌មានថា ឧបករណ៍ផ្ទុះដែលបង្កប់នៅក្នុងរថយន្ត បានផ្ទុះឡើងនៅភាគខាងជើងនៃទីក្រុងបាប បណ្តាលឲ្យជនស៊ីវិល ២នាក់រងរបួស និង បណ្តាលឲ្យខូចខាតសម្ភារៈជាច្រើនផ្សេងទៀត។
គួររំលឹកផងដែរថា នៅថ្ងៃចន្ទ ក្មេង ២នាក់បានរងរបួសពីហេតុការណ៍ផ្ទុះគ្រាប់បែកនៅក្នុងភូមិ អាល់ ហាឡាវជី នៅភាគខាងជើងទីក្រុងអេឡិបប៉ូ ដែលទីនោះគ្រប់គ្រងដោយកម្លាំងតួកគី និងនិងក្រុមភេរវករស៊ីឈ្នួលរបស់ពួកគេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១