ក្រុមសកម្មប្រយុទ្ធបន្តការវាយប្រហាររបស់ពួកគេប្រឆាំងនឹងកងជីវពល QSD

0

ប្រទេសស៊ីរី៖ក្មាន់កាំភ្លើងម្នាក់នៃក្រុមកងជីវពលគ្រប់គ្រងដោយធាមេរិក រងការបាញ់សម្លាប់ ហើយ ២នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍វាយប្រហារលើតំបន់ត្រួតពិនិត្យអាល់យ៉ា រូប៊ីយ៉ាស់ ភាគឦសានទីក្រុងហាសាកា។

ប្រភពព័ត៌មានក្នុងតំបន់ប្រាប់ភ្នាក់ងារសារព័ត៌មានថា សមាជិកក្រុមសកម្មប្រយុទ្ធដែលល្បីល្បាញបានធ្វើការវាយប្រហារដោយប្រើកាំភ្លើង កំណត់គោលដៅលើតំបន់ត្រួតពិនិត្យអាល់ថាហូណា ដែលជាតំបន់ស្ថិតក្រោមការកាន់កាប់របស់ក្រុមកងជីវពល QSD នៅជុំវិញភូមិតាល អាលូ ក្នុងតំបន់ទីជនបទអាល់យ៉ា រូប៊ីយ៉ាស់ ដោយបានសម្លាប់ខ្មាន់កាំភ្លើង QSD ម្នាក់ និង បណ្តាលឲ្យរបួស ០២នាក់ផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា ការវាយប្រហារប្រឆាំងនឹងចលនា ក៏ដូចជាទីតាំងរបស់ក្មាន់កាំភ្លើងនៃក្រុមកងជីវពល QSD នៅតែកើតមាន ខណៈដែលមនុស្សជាច្រើននាក់ត្រូវបានសម្លាប់ និងរបួស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ នៅក្នុងតំបន់កាន់កាប់ដោយកងជីវពល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កម្លាំងអាមេរិកនៅក្នុងប្រទេសស៊ីរី៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here