ប្រទេសស៊ីរី៖កាលពីប៉ុន្មានម៉ោងមុន កម្លាំងតួកគីបាននាំយកអាវុធតាមក្បួនរថយន្តថ្មីរាប់សិបគ្រឿងដើម្បីគាំទ្រដល់ក្រុមភេរវកររបស់ពួកគេនៅតំបន់អាល់ហ្សាយយ៉ាក្នុងខេត្តអ៊ីដលីប។
ទាហានតួកគីបាននាំយករថយន្តដឹកទំនិញថ្មីដែលផ្ទុកដោយអាវុធយុទ្ធភ័ណ្ឌ គ្រាប់រំសេវ អាវុធ និងដុំឥដ្ឋស៊ីម៉ង់ត៍ឆ្លងកាត់ច្រក បាប អាល់ ហាវ៉ា ដែលជាប់ព្រំដែនជាមួយប្រទេសតួកគី ទៅឲ្យក្រុមទាហានស៊ីឈ្នួលរបស់ពួកគេនៅក្នុងតំបន់ចាបាលអាល់ហ្សាយយ៉ា និងតំបន់ក្បែរៗគ្នានៅក្នុងខេត្តអ៊ីដលីប។
ប្រភពបន្ថែមឲ្យដឹងទៀតថា អាវុធយុទ្ធភ័ណ្ឌទាំងនោះមានទាំងប្រភេទអាវុធសម្រាប់ប្រើសម្រាប់ការវាយលើប្រហារបុស្តិ៍ត្រួតពិនិត្យកងទ័ពអារ៉ាប់ស៊ីរី និងនៅតាមភូមិ រួមទាំងទីប្រជុំជនដែលមានសុវត្ថិភាពនៅតាមតំបន់ជនបទដូចជាខេត្តអ៊ីដលីប ទីក្រុងហាម៉ា និងទីក្រុងឡាតាគា៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មានsana ចុះផ្សាយថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១