បុគ្គលិកសន្តិសុខអាហ្វហ្គានីស្ថានចាប់ខ្លួនក្រុមបះបោរ ១៨នាក់

0

ប្រទេសអាហ្វហ្គានីស្ថាន៖ មន្រ្តីរដ្ឋបាលខេត្តនិយាយនៅថ្ងៃពុធថា បុគ្គលិកសន្តិសុខអាហ្វហ្គានីស្ថាន ចាប់ខ្លួនក្រុមបះបោរ ១៨នាក់ ពីស្រុកសួរខត នៅភាគខាងកើតខេត្តណានហ្គាហារ។

មន្ត្រីរូបនោះបានបន្ថែមឲ្យដឹងថា កម្លាំងសន្តិសុខបានបើកប្រតិបត្តិការនៅតំបន់សៀកមូស្រ៊ី និងសៀរស៊ាង​ក្នុងស្រុកសួរខតនៅយប់ថ្ងៃអង្គារ។ អាវុធមួយចំនួនត្រូវបានរឹបអូសពីក្រុមបះបោរដែលត្រូវបានចាប់ខ្លួននោះ។

ដោយពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែម មន្ត្រីរូបនោះបញ្ជាក់ថា ពុំមានជនស៊ីវិលរងរបួសនៅក្នុង ប្រតិបត្តិការនោះទេ។ យ៉ាងណាមិញ​ ការចាប់ខ្លួនត្រូវបានធ្វើឡើងក្រោយពីមានការបាញ់ប្រហារនៅប៉ុស្តិ៍ត្រួតពិនិត្យមួយ ដោយក្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណនៅទីក្រុងចាឡាឡាបាដ ក្នុងរដ្ឋធានីណានហ្គាហារនៅយប់ថ្ងៃចន្ទ ដោយបណ្តាលឲ្យក្មាន់កាំភ្លើង ៣នាក់ស្លាប់ និង ១នាក់ផ្សេងទៀតរបួស។

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលធ្លាប់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្ម មួយចំនួននៅរយៈពេលប៉ុន្មានខែមកនេះនៅក្នុងខេត្តណាហ្គាហារ​ ​មិន​ទាន់​ធ្វើ​ការ​អត្ថាធិប្បាយ​ចំពោះ​របាយការណ៍​នេះ​ទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here