ទាហាននីហ្សេរីយ៉ាជួយសង្គ្រោះប៉ូលិស ២០នាក់ ដែលខ្មាន់កាំភ្លើងបានចាប់ជំរិត

0

ប្រទេសនីហ្សេរីយ៉ា៖​អ្នក​នាំ​ពាក្យ​យោធា​បាន​និយាយនៅ​ថ្ងៃ​ព្រហស្បតិ៍ថា ទាហាននីហ្សរីយ៉ាបានសង្គ្រោះប៉ូលិស ២០នាក់ ដែលត្រូវក្មាន់កាំភ្លើងចាប់ជំរិតនៅក្នុងការវាយប្រហារថ្មីៗទៅលើបុស្តិ៍ប៉ូលិសនៅភាគឦសានរដ្ឋយ៊ូបេ។

លោកបឺណឺដ អនយ៉េកូ អ្នកនាំពាក្យយោធា បានប្រាប់អ្នកយកព័ត៌មាននៅ​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុងអាប៊ូចាថា ប៉ូលិសទាំងនោះរងការចាប់ជំរិត នៅពេលក្មាន់កាំភ្លើងដែលគេសង្ស័យថាជាក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម បានធ្វើការវាយប្រហារកាលពីពេលថ្មីៗទៅលើបុស្តិ៍ប៉ូលិសនៅក្នុងទីក្រុងប៊ូនីយ៉ាឌី នៃរដ្ឋយ៊ូបេ។

លោកអនយ៉េកូ មានប្រសាសន៍បន្ថែមដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទាក់ទងទៅនឹងកាលបរិច្ឆេទពិតប្រាកដនៃការជួយសង្គ្រោះថា ប៉ូលិសទាំងនោះត្រូវបានជួយសង្គ្រោះក្នុងប្រតិបត្តិការមួយ ដែលធ្វើឡើងដោយកម្លាំងយោធា នៅតំបន់ភាគឦសានក្នុងរយៈពេលពីរឮសប្តាហ៍កន្លងមកនេះ។

លោកបានបញ្ជាក់ឲ្យដឹងបន្ថែមថា ប្រតិបត្តិការ kinetic និង non-kinetic របស់កងទ័ពបានបណ្តេញភេរវករចេញពីជំរុំរហូតដល់ពួកគេចុះចាញ់។

គួររំលឹកផងដែរថា ប៉ូលិសត្រូវបានគេចាប់ខ្លួននៅពេលដែលក្រុមជនសង្ស័យជាភេរវករ បានធ្វើការវាយប្រហារលើភូមិប៊ូនី យ៉ាឌី នៅក្នុងតំបន់ហ្គូបា នៃរដ្ឋយ៊ូបេ នៅរយៈពេលប្រមាណជា មួយសប្តាហ៍មុន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here