ប្រទេសលីបង់៖ភ្នាក់ងារសារព័ត៌មានជាតិបានរាយការណ៍ឲ្យដឹងថា ជនប្រដាប់អាវុធ ០៣នាក់ បានស្លាប់ និង ០៨នាក់ផ្សេងទៀតរងរបួសនៅថ្ងៃអាទិត្យក្នុងហេតុការណ៍ប៉ះទង្គិចរវាងចលនាតស៊ូអ៊ីស្លាម(ហាម៉ា) និងហ្វាតា ដែលជាក្រុមជម្លោះធំពីរនៃភាគីប៉ាឡេស្ទីននៅជំរំបឺចអាល់សាម៉ាលីនៅភាគខាងត្បូងប្រទេសលីបង់។
ហេតុការណ៍ប៉ះទង្គិចគ្នាបានកើតឡើងក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យសពនៃសមាជិកក្រុម
ហាម៉ាស់លោកអាល់ប្រាហាមឆាហ៊ីន ដែលស្លាប់ក្នុងហេតុការណ៍ផ្ទុះនៅថ្ងៃសុក្រក្នុងជំរុំជនភៀសខ្លួន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបន្ថែមឲ្យដឹងទៀតថា ហេតុការណ៍ផ្ទុះត្រូវបានបង្កឡើងដោយភ្លើង ឆាបឆេះក្នុងអាងស្តុកប្រេងម៉ាស៊ូត ដែលមានទីតាំងក្បែរឃ្លាំងអាវុធ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសកម្មប្រយុទ្ធហាម៉ាបានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយ
នៅថ្ងៃសៅរ៍ថា ហេតុការណ៍ផ្ទុះនោះកើតឡើងបណ្តាលមកពីទុស្សេចរន្តអគ្គិសនី ដែលនាំឱ្យមានអគ្គីភ័យនៅឃ្លាំងផ្ទុកអុកស៊ីហ្សែន ហ្គាស សាប៊ូបោកខោអាវ និងថ្នាំសម្លាប់មេរោគជាច្រើនដែលប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២១