ប្រទេសស៊ូដង់​បដិសេធ​ចំពោះការ​ចោទ​ប្រកាន់​របស់ប្រទេសអេត្យូពី​ពី​ការ​គាំទ្រ​កង​កម្លាំង​ឧទ្ទាម

0

ប្រទេសស៊ូដង់៖ប្រទេសស៊ូដង់បានធ្វើការបដិសេធចំពោះការចោទប្រកាន់របស់ប្រទេស
អេត្យូពីលើករណីគាំទ្ររណសិរ្សរំដោះប្រជាជននៅតំបន់ថៃហ្គ្រេ(TPLF)ដែលកំពុងប្រយុទ្ធជាមួយកងទ័ពអេត្យូពី។

​ក្រសួង​ការ​បរទេស​ស៊ូដង់បានលើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​អាទិត្យថា៖
“ប្រទេសស៊ូដង់គ្រប់គ្រងដែនដីទាំងអស់ដែលទទួលស្គាល់ជាអន្តរជាតិ និងមានព្រំប្រទល់ជាប់ប្រទេសអេត្យូពី ហើយ​មិន​ដែល​ និងមិនអនុញ្ញាតិឲ្យ​មានការប្រើ​ប្រាស់ទឹកដី​សម្រាប់​ការ​ឈ្លានពាន​ណា​មួយឡើយ” ។

មន្ត្រីក្រសួង​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​នេះ​ជា​ការ​ឆ្លើយ​តបទៅ​នឹង​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់បណ្តាញ​សារព័ត៌មាន​អេត្យូពីដែលបានចោទថា ប្រទេស​ស៊ូដង់បាន​គាំទ្រដល់ទ្ររណសិរ្សរំដោះប្រជាជន ​ TPLF។ នៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារថា៖ “មន្ត្រីក្រសួងចង់បញ្ជាក់ការប្តេជ្ញាចិត្តពេញលេញរបស់ប្រទេសស៊ូដង់ចំពោះគោលការណ៍ភាពជាអ្នកជិតខាងល្អ និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ”។

ក្រសួងការបរទេសស៊ូដង់បានជំរុញឱ្យប្រទេសអេត្យូពីបញ្ឈប់ការចោទប្រកាន់លើប្រទេស
ស៊ូដង់ពីបទប្រកាន់ជំហរឈ្លានពាន និងការអនុវត្តដែលពុំមានភស្តុតាងណាមកបញ្ជាក់។

ជម្លោះនៅតំបន់ថៃហ្គ្រេភាគខាងជើងនៃប្រទេសអេត្យូពីបានប្រែទៅជាសមរភូមិទ្រង់ទ្រាយធំនៅទូទាំងប្រទេស ខណៈដែលក្រុមសកម្មប្រយុទ្ធនៅតំបន់ថៃហ្គ្រេបានព្យាយាមគ្រប់គ្រងលើរដ្ឋធានីអាឌីសអាបាបា៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here