អ្នកបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន និងបណ្តាលឲ្យមនុស្ស ៨នាក់រងរបួស

0

ប្រទេសរុស្ស៊ី៖ភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា បុរស​អាយុ​ ១៨​ឆ្នាំ​ម្នាក់​បាន​ ​បំផ្ទុះគ្រាប់បែកផលិត​ដោយ​ខ្លួនឯងក្នុងវិហារមួយនៅជាយក្រុង ដោយបានសម្លាប់ខ្លួន និង
បណ្តាលឲ្យមនុស្ស ០៨នាក់ផ្សេងទៀតរងរបួសនៅថ្ងៃចន្ទ។

ប្រភពដដែលបញ្ជាក់ឲ្យដឹងថា អ្នកវាយប្រហារ ជាអតីតសិស្សនៅសាលាគ្រិស្តអូស្សូដក់ នៃវិហារវ៉ីវីឌិនស្គីវ៉ាឌីនី( Vvedensky Vladychny) ដោយសារតែមានជម្លោះផ្ទាល់ខ្លួនជាមួយសិស្ស និងគ្រូជាច្រើនទៀត។

ក្មេង​ជំទង់​ ៧​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​រង​របួស ហើយ​ហេតុការណ៍​បំផ្ទុះ​បាន​បំផ្លាញ​ទ្វារ​សាលា​វិហារ​ដែល​មាន​អាយុ​រាប់​សតវត្សរ៍មកហើយ។

នៅក្នុងរបាយការណ៍បានបញ្ជាក់ផងដែរថា ជនល្មើសគ្រោងនឹងបើកការវាយប្រហារក្នុងអំឡុងពេលអធិស្ឋានពេលព្រឹក ប៉ុន្តែគ្រាប់បែកបានផ្ទុះនៅច្រកចូល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here