កងជីវពល QSD ចាប់ពង្រត់យុវជនជាច្រើននាក់ នៅភាគខាងលិចទីក្រុងហាសាកា

0

ប្រទេស៊ីរី៖កម្លាំងគ្រប់គ្រងដោយអាមេរិកគាំទ្រដល់ក្រុមសកម្មប្រយុទ្ធ QSD នៅតែបន្តសកម្មភាពចាប់ជំរិតជនស៊ីវិលនៅក្នុងតំបន់ដែលមានពង្រាយកម្លាំងរបស់ពួកគេ ខណៈពេល​ដែល​ពួកគេ​ស្ទាក់​រថយន្តក្រុង​នៅ​ច្រកចូល​ភាគខាងលិច​នៃ​ទីក្រុងហាសាកា និងបាន​នាំ​យុវជន​ ទៅ​ជំរំ​ ដើម្បី​បង្ខំក្រុមយុវជនទាំងនោះ​ឲ្យចូលរួម​ប្រយុទ្ធជាមួយ​ពួកគេ។

ប្រភពព័ត៌មានក្នុងតំបន់បានប្រាប់ភ្នាក់ងារសារព័ត៌មានថា ប៉ុស្តិ៍ត្រួតពិនិត្យរបស់កងជីវពល QSD នៅក្នុងតំបន់អាល់មេស្ហៀរហ្វេនៅច្រកចូលខាងលិចនៃទីក្រុងហាសាកា បានស្ទាក់ ចាប់រថយន្ត និងចាប់ជំរិតយុវជនមួយចំនួន ហើយបាននាំពួកគេទៅកាន់ជំរំមួយ ដែលគេហៅ ថាជំរំការពារខ្លួន។

ប្រភពព័ត៌មានដដែលបានបន្ថែមឲ្យដឹងថា យុវជនម្នាក់ដែលមានតម្រូវការពិសេស ត្រូវការការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តក៏ស្ថិតក្នុងចំណោមអ្នកត្រូវគេចាប់ខ្លួនដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមកងជីវពលបានបង្កើនយុទ្ធនាការវាយឆ្មក់ក្នុងតំបន់ដែលមានពង្រាយកម្លាំងរបស់ពួកគេនៅតំបន់អាល់ហ្សេរ៉ា ហើយពួកគេថែមទាំងបានចាប់ជំរិតយុវជនរាប់រយនាក់នៅក្នុងតំបន់ឌៀរអេហ្ស័រ តំបន់រ៉ាចា និងតំបន់ហាសាកា ដោយបាននាំយុវជនទៅជំរំដើម្បី​បង្ខំក្រុមយុវជនទាំងនោះ​ឲ្យចូលរួម​ប្រយុទ្ធជាមួយ​ពួកគេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here