កងជីវពលហ៊ូធីនិយាយថា បានបាញ់មីស៊ីលផ្លោង ៥គ្រាប់ លើមូលដ្ឋានទ័ពអាកាសអារ៉ាប៊ីសាអូឌីត

0

ប្រទេសអារ៉ាប៊ីសាអូឌីត៖នៅយប់ថ្ងៃពុធនេះ កងជីវពលហ៊ូធីបាននិយាយថា ពួកគេបានបើកការវាយប្រហារបាញ់មីស៊ីលផ្លោង ៥គ្រាប់ទៅលើមូលដ្ឋានឃីង ខាលីដ(King Khalid) នៅក្នុងទី ក្រុងខាមីសម៊ូស្ហេត និងទីក្រុងចាហ្សាន នៃប្រទេសអារ៉ាប៊ីសាអូឌីត។

អ្នកនាំពាក្យយោធាហ៊ូធី លោកយ៉េហា សារៀរ( Yehya Sarea) មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចុះផ្សាយដោយទូរទស្សន៍ Houthi-run al-Masirah មានខ្លឹមសារថា៖ “កម្លាំង​របស់​យើង​បាន​បាញ់គ្រាប់​មី​ស៊ី​ល​ផ្លោង ​៥​គ្រាប់​ ​និង​បាន​វាយប្រហារ​លើទីតាំងចត​យន្តហោះ​នៅ​​មូលដ្ឋាន​អាកាសឃីង ខាលីដក្នុង​ទីក្រុងខាមីសម៊ូស្ហេត។”

លោកបន្ថែមឲ្យដឹងទៀតថា​ ការវាយប្រហារនោះត្រូវគោលដៅល្អ។

យ៉ាងណាមិញ កម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលចុះផ្សាយដោយទូរទស្សន៍ Houthi-run al-Masirah មានខ្លឹមសារថា​កម្លាំងចម្រុះបានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលផ្លោង២គ្រាប់ ដែលបាញ់ដោយកងជីវពលហ៊ូធី ចេញពីអាកាសយានដ្ឋានទីក្រុងសាណាំ ក្នុងរដ្ឋធានី សាណា នៃប្រទេសយេម៉ែនទៅកាន់ទីក្រុងអាប់ហានៃប្រទេសអារ៉ាប៊ីសាអូឌីត។

គួររំលឹកផងដែរថា កងជីវពលហ៊ូធី គាំទ្រដោយកម្លាំងអ៊ីរ៉ង់នាពេលថ្មីៗនេះ បានបង្កើនការបាញ់ប្រហារឆ្លងដែន និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបញ្ជាប្រឆាំងនឹងទីក្រុងអារ៉ាប៊ីសាអូឌីត។ នៅខែកុម្ភៈ ក្រុមឧទ្ទាមយេម៉ែនបានចាប់ផ្តើមធ្វើការវាយប្រហារដ៏ធំមួយប្រឆាំង​នឹង​កម្លាំងទ័ព​រដ្ឋាភិបាល​យេម៉ែន ដែល​គាំទ្រ​ដោយ​អារ៉ាប៊ីសាអូឌីត ដើម្បី​ដណ្តើម​យក​ខេត្តម៉ារ៉ីប ដែល​សម្បូរ​ដោយ​ប្រេង នៅ​ភាគ​កណ្តាលប្រទេស​យេម៉ែន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន  Xinhua ចុះផ្សាយថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here