ភេរវករ៣នាក់ត្រូវបានសម្លាប់ និងមន្ត្រីសន្តិសុខម្នាក់រងរបួសក្នុងហេតុការណ៍បាញ់ប្រហារគ្នានៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖​ ក្នុងសេចក្តីថ្លែងការណ៍របស់កងទ័ពកាលពីថ្ងៃសៅរ៍មានខ្លឹមសារថា ក្រុមភេរវករ៣នាក់ រួមទាំងមេបញ្ជាការម្នាក់ត្រូវបានសម្លាប់ និងមន្ត្រីសន្តិសុខម្នាក់បានរងរបួសក្នុងហេតុការណ៍បាញ់ប្រហារវាងកងកម្លាំងសន្តិសុខ និងក្រុមភេរវករនៅក្នុងខេត្តខាយបឺរ ផាកថុនវ៉ាភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។

សេចក្តីថ្លែងការណ៍ដដែលបង្ហាញថា​ កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការស៊ើបការណ៍សម្ងាត់មួយក្នុងស្រុកបានចួរ។ ក្នុងអំឡុងពេលបាញ់តបតគ្នានេះ មេ​បញ្ជាការ​ភេរវករ​ម្នាក់​ត្រូវ​បាន​សម្លាប់ និង​មន្ត្រី​សន្តិសុខ​ម្នាក់​បាន​រង​របួស នេះបើតាម​ភ្នាក់ងារទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍។

នៅក្នុងប្រតិបត្តិការមួយផ្សេងទៀត ក្រុមភេរវករ២ក្រុមត្រូវបានសម្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារជាមួយកងកម្លាំងសន្តិសុខនៅក្នុងតំបន់ប៉ូយ៉ានៃភាគខាងជើងស្រុកវ៉ាហ្ស៊ីរ៉ីស្ថាន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here