ស្លាប់​២​នាក់ និង​របួស​៥​នាក់ ក្នុង​ហេតុការណ៍ផ្ទុះ​គ្រាប់​បែក​នៅប្រទេស​ប៉ា​គី​ស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ប៉ូលិស និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយកាលពីថ្ងៃអាទិត្យថា​ គ្រាប់បែកបានផ្ទុះចំ​រថយន្ត​មួយ​គ្រឿង​ក្នុង​ស្រុកបានចួរក្នុងខេត្តខាយបឺរផាក
ថុនវ៉ា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់២នាក់ និងបណ្តាលឲ្យមនុស្ស៥នាក់
របួស។

បើយោងតាមការបញ្ជាក់ពីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា គ្រឿង​ផ្ទុះ​ដែលបង្កប់​នៅ​តាម​ផ្លូវ​ដោយ​ជន​ទុច្ចរិត បានផ្ទុះឡើងចំ​រថយន្ត​ដឹក​កម្មករ​របស់​គណបក្ស​នយោបាយ ដែលបើកបរឆ្លងកាត់តំបន់កាម៉ាសា នៃស្រុកបានចួរ។

កម្លាំងសន្តិសុខ និងក្រុមជួយសង្គ្រោះប្រញាប់ប្រញាល់ទៅកាន់ទីតាំងកើតហេតុ ហើយបានបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យក្បែរនោះ ហើយអ្នករបួសមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

កម្លាំង​សន្តិសុខ​បានការពារតំបន់នោះ និង​បាន​ចាប់ផ្តើមធ្វើ​ប្រតិបត្តិការ​រុករក​។ រហូតមកទល់ពេលនេះ ពុំទាន់មានក្រុម ឬបុគ្គលណាមួយអះអាងពីការវាយប្រហារនេះទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here