ប្រទេសស៊ីរី៖ជនស៊ិវិល ០៣នាក់ត្រូវបានសម្លាប់នៅថ្ងៃអង្គារ ហើយ១០នាក់ផ្សេងទៀតរង របួសក្នុងហេតុការណ៍ឈ្លានពានរបស់កម្លាំងតួកគី និងក្រុមភេរវករជាមួយនឹងកាំភ្លើងធំ និងគ្រាប់រ៉ូក្កែតលើទីក្រុងអាប៊ុរ៉ាស៊ីន រួមទាំងភូមិមួយចំនួនក្បែរនោះ។
ប្រភពព័ត៌មានក្នុងតំបន់ប្រាប់ភ្នាក់ងារសារព័ត៌មានសាណាថា កម្លាំងគ្រប់គ្រងដោយតួកគី គាំទ្រដោយក្រុមភេរវករ បានវាយប្រហារបន្ថែមកំណត់គោលដៅលើភូមិតាលអាលវើដ និងភូមិ
រ៉ាបៀត នៅភាគខាងជើងទីក្រុងហាសាកា។
ប្រភពព័ត៌មានដដែលបន្ថែមឲ្យដឹងផងដែរថា ការវាយប្រហារនោះបានសម្លាប់ស្ត្រី ២នាក់ និងបុរសចំណាស់ម្នាក់ និងបង្ករបួសដល់មនុស្សជាច្រើននាក់ ហើយថែនទាំងបានបង្កការខូចខាតយ៉ាងខ្លាំងដល់ផ្ទះប្រជាជន ដោយកត្តានោះបានបង្ខំឲ្យគ្រួសារមួយចំនួនភៀសខ្លួនចេញពីតំបន់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១