កងកម្លាំងប៉េសមឺហ្គា និងឆ្មាំព្រំដែនអ៊ីរ៉ាក់ចាប់ខ្លួនជនជាតិស៊ីរីរាប់សិបនាក់ដែលបានជ្រៀតចូលឆ្លងដែន

0

អាជ្ញាធរអ៊ីរ៉ាក់បានប្រកាសកាលពីថ្ងៃអង្គារនេះថា បានចាប់ខ្លួនមនុស្សរាប់សិបនាក់ដែលមានសញ្ជាតិស៊ីរី ដែលបានជ្រៀតចូលទឹកដីរបស់ខ្លួនដោយធ្វើការឆ្លងកាត់ព្រំដែន។

ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខរបស់ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងកម្លាំងអ៊ីរ៉ាក់បានចាប់ខ្លួនអ្នកជ្រៀតចូលដែលមានសញ្ជាតិស៊ីរីចំនួន៦២នាក់។

ប្រតិបត្តិការចាប់ខ្លួនបានធ្វើឡើងរវាងឆ្មាំព្រំដែន និងកងកម្លាំងប៉េសមឺហ្គា (Peshmerga) ស្ថិតនៅភាគខាងជើងនៃប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍បានបង្ហាញថា វិធានការផ្លូវច្បាប់ចាំបាច់ត្រូវបានចាត់វិធានការប្រឆាំងនឹងអ្នកឈ្លានពាន តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីអត្តសញ្ញាណរបស់ពួកគេ និងហេតុផលសម្រាប់ការជ្រៀតចូលរបស់ពួកគេនោះទេ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី kurdiu ចេញផ្សាយថ្ងៃទី១១ ខែមករា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here