ប្រទេសស៊ីរី៖កម្លាំងដឹកនាំដោយតួកគី និងទាហានស៊ីឈ្នួលរបស់ពួកគេមកពីក្រុមភេរវករ បានធ្វើការវាយប្រហារលើភូមិអាល់រ៉ាប៊ីយ៉ាតនៅភាគពាយ័ព្យនៃទីក្រុងហាសាកា។
ប្រភពព័ត៌មានក្នុងតំបន់បានប្រាប់ភ្នាក់ងារសារព័ត៌មានសាណាថា កម្លាំងដឹកនាំដោយតួកគី និងទាហានស៊ីឈ្នួលរបស់ពួកគេមកពីក្រុមភេរវករ ធ្វើការបាញ់ផ្លោងជាច្រើនគ្រាប់ចេញ ពីតំបន់ដែលពួកគេកាន់កាប់នៅភាគពាយ័ព្យ ដែលបានធ្លាក់លើផ្ទះប្រជាជនជាច្រើនខ្នងក្នុងភូមិអាល់រ៉ាប៊ីយ៉ាតនៅតំបន់អាប៊ុរ៉ាស៊ីន ភាគពាយ័ព្យនៃទីក្រុងហាសាកា។
ប្រភពដដែលបន្ថែមឲ្យដឹងទៀតថា ការវាយប្រហារនោះបានបណ្តាលឱ្យខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិជាច្រើនរបស់អ្នកស្រុក។ ហេតុការណ៍នោះថែមទាំងបណ្តាលឲ្យមានការផ្លាស់ទីលំនៅទៅកាន់ភូមិអាំអាល់ឌីប៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២