កងទ័ពអាកាសចិនព្រមានកោះតៃវ៉ាន់ជាមួយនឹងការហោះហើរយន្តហោះចម្បាំងជាច្រើនគ្រឿង

0

ប្រទេសចិន៖យោធាតៃវ៉ាន់បានស្ទុះស្ទារៀបចំយន្តហោះចម្បាំង និងរៀបចំប្រព័ន្ធមីស៊ីលការពារដែនអាកាស ក្រោយពីមានការហោះហើរនៃយន្តហោះច្បាំងរបស់ប្រទេសចិនចំនួន ៣៩គ្រឿងនិងមានទាំងមានយន្តហោះទម្លាប់គ្រាប់បែក ដែលត្រូវបានគេចោទប្រកាន់ថាបានហោះចូលទៅក្នុងតំបន់ព្រំដែនអាកាស (ADIZ) របស់តៃវ៉ាន់។

ក្រសួងការពារជាតិតៃវ៉ាន់បានអះអាងថា យន្តហោះចិនជាច្រើនគ្រឿងបានហោះហើរឆ្លងកាត់ភាគនិរតីនៃតំបន់ព្រំដែនអាកាស(ADIZ) របស់តៃវ៉ាន់ ដែលជាកត្តាជំរុញឱ្យកោះតៃវ៉ាន់ធ្វើសកម្មយោធារបស់ខ្លួនដើម្បីតាមដានសកម្មភាពរបស់យន្តហោះច្បាំងទាំងនោះ។​ យន្តហោះច្បាំង​ ដែលត្រូវបានចោទប្រកាន់រួមមានយន្តហោះចម្បាំង J-10 និង J-16 ជាច្រើនគ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក Xian H-6 ក៏ដូចជាយន្តហោះដឹកជញ្ជូនយោធា Y-8 និង Y-9 ជាច្រើនគ្រឿងផងដែរ។

ទីក្រុងតៃប៉ិបានចាត់ទុកកោះតៃវ៉ាន់ជាប្រទេសឯករាជ្យ ចាប់តាំងពីភាគីចាញ់សង្គ្រាមស៊ីវិលចិនបានភៀសខ្លួនទៅរស់នៅលើកោះតៃវ៉ាន់នៅឆ្នាំ១៩៤៩។ ចំណែកឯ កងទ័ពអាកាសនៃសាធារណរដ្ឋប្រជាមានិតចិនបាន និងកំពុងធ្វើការហោះហើរយ៉ាងសកម្មចូលទៅក្នុងតំបន់ព្រំដែនអាកាសADIZ របស់កោះតៃវ៉ាន់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការហោះហើរនោះជាការបង្ហាញទៅកាន់ទីក្រុងតៃប៉ិថា ប្រទេសចិនមិនទទួលស្គាល់ការទាមទារឯករាជ្យរបស់កោះតៃវ៉ាន់នោះទេ ដូច្នេះហើយការលើកឡើងពីតំបន់ព្រំដែនអាកាស ADIZ របស់កោះតៃវ៉ាន់គឺត្រូវបានចាត់ទុកជាមោឃៈ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន rt ចុះផ្សាយថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here