មេដឹកនាំ​ដ៏​លេចធ្លោ​ម្នាក់​របស់រដ្ឋអ៊ីស្លាមត្រូវបានសម្លាប់នៅខេត្តគឺគក់

0

ប៉ូលិសខេត្តគឺគក់ (Kirkuk) បានប្រកាសពីការសម្លាប់មេដឹកនាំដ៏លេចធ្លោម្នាក់របស់រដ្ឋអ៊ីស្លាមស្ថិតនៅក្នុងតំបន់រ៉ាសាដ (Rashad) ។
ប៉ូលិសខេត្តគឺគក់បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះថា កងកម្លាំងនៃកងពលធំទី5 នៃប៉ូលិសសហព័ន្ធដែលស្ថិតនៅក្នុងភូមិអាប៊ូសាម៉ា (Abu Shahma) ក្នុងតំបន់អាល់រ៉ាសាដ បានសម្លាប់មេដឹកនាំដ៏លេចធ្លោម្នាក់របស់ក្រុមរដ្ឋអ៊ីស្លាម។
នៅក្នុងតំបន់ដដែលនេះ យន្តហោះចម្បាំងរបស់អ៊ីរ៉ាក់ក៏បានទម្លាក់គ្រាប់បែកលើទីតាំងដ៏រឹងមាំរបស់ក្រុមរដ្ឋអ៊ីស្លាមជាច្រើនកន្លែង ហើយនៅលើដីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានបើកប្រតិបត្តិការយោធាដើម្បីតាមប្រមាញ់ក្រុមអ៊ីស្លាម។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី kurdiu ចេញផ្សាយថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here