យ៉ាងហោចណាស់ទាហាន៣៣នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយក្រុមឧទ្ទាម

0

ប្រទេសកុងហ្កោ៖មន្ត្រីយោធាប្រាប់ភ្នាក់ងារសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ឲ្យដឹងថា យ៉ាងហោចណាស់ទាហាន ៣៣នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប៉ះទង្គិចគ្នា រវាងកម្លាំងទ័ព និងក្រុមឧទ្ទាមនៃចលនា March 23 Movement (M23) នៅភាគឦសាននៃសាធារណរដ្ឋ
ប្រជាធិបតេយ្យកុងហ្គោ។

ចាប់តាំងពីថ្ងៃអង្គារមក ភាពតានតឹងបានកើនឡើងនៅក្នុងទីក្រុងរ៉ាតស្ហូរ៉ូ ភាគខាងជើងនៃទីក្រុងហ្គោម៉ាក្នុងខេត្តណតគីវូ ជាកន្លែងដែលការប៉ះទង្គិចគ្នាបានបន្តកើតមានរវាងកម្លាំងប្រដាប់អាវុធ DRC (FARDC) និងក្រុមឧទ្ទាម M23 ។

បើយោងតាមការបញ្ជាក់​បន្ថែមពីក្រុមកម្លាំង FARDC នៅក្នុងទីក្រុងហ្គោម៉ា បានឲ្យដឹងថា ទាហាន ៣៣នាក់ រួមទាំងមេបញ្ជាការកងវរសេនីយ៍ឯកម្នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះ។

គួរបញ្ជាក់ផងដែរថា ក្រុម (M23) គឺជាអតីតក្រុមឧទ្ទាមនៃសភាជាតិការពារប្រជាជន (CNDP)។ ឈ្មោះក្រុមឧទ្ទាម (M23) ជាពាក្យកាត់មកពី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០០៩ ដែលជាកាលបរិច្ឆេទនៃកិច្ចព្រមព្រៀងរវាងក្រុមឧទ្ទាម CNDP និងរដ្ឋាភិបាលកុងហ្គោ ខណៈដែលមេដឹកនាំក្រុមឧទ្ទាម M23 ធ្លាប់អះអាងថា រដ្ឋាភិបាលមិនផ្តល់ការគោរពដល់ខ្លួននោះទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃ២៧ ខែមករា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here