ប្រទេសឥណ្ឌូនេស៊ី៖មន្ត្រីយោធានិយាយនៅថ្ងៃព្រហស្បតិ៍ថា ទាហានឥណ្ឌូនេស៊ី ៣នាក់ ត្រូវបានសម្លាប់ និងទាហានម្នាក់រងរបួសធ្ងន់ធ្ងរ ក្នុងការវាយប្រហារដោយក្រុមប្រដាប់អាវុធ នៅភាគខាងកើតខេត្តប៉ាពួ។
អ្នកនាំពាក្យបញ្ជាការយោធា Papua Cendrawasih លោកអាក់ស្ហារ អៀសឡេនហ្គា លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃព្រហស្បតិ៍មានខ្លឹមសារ ទាហានរំដោះជាតិនៃខេត្តប៉ាពួខាងលិច (TPNBP) វាយឆ្មក់លើប៉ុស្តិ៍យោធាមួយនៅក្នុងស្រុកហ្គូមផុនចាក ដែលស្ថតនៅតំបន់ខ្ពង់រាប។
លោកអៀសឡេនហ្គាមានប្រសាសន៍ថា ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាដោយកាំភ្លើង ក្រុមឧទ្ទាមបានបាញ់សម្លាប់បុគ្គលិកយោធា ០៣នាក់ និងបណ្តាលឲ្យទាហានម្នាក់រងរបួសធ្ងន់ធ្ងរ។
អ្នកនាំពាក្យទាហានរំដោះជាតិនៃខេត្តប៉ាពួខាងលិច(TPNBP) បានបញ្ជាក់ថា ការវាយប្រហារនេះធ្វើឡើងជាក្រុម។ យ៉ាងណាមិញ យោធា និងប៉ូលិសឥណ្ឌូណេស៊ីមានជាប់ពាក់ព័ន្ធជាញឹកញាប់ក្នុងជម្លោះជាច្រើនជាមួយក្រុមបំបែកខ្លួននៅខេត្តប៉ាពួ ដែលបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសទាំងសងខាង។
គួរំលឹកផងដែរថា ទាហានរំដោះជាតិនៃខេត្តប៉ាពួខាងលិច បានព្យាមយាមស្វែងរករដ្ឋឯករាជ្យតាមរយៈការវាយឆ្មក់តាំងពីប៉ុន្មានទសវត្សរ៍មុន ដោយកំណត់គោដៅលើយោធា ប៉ូលិស និងជនស៊ីវិល៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២