ជនស៊ីវិលមួយចំនួនរងរបួសក្នុងហេតុការណ៍ផ្ទុះនៅទីក្រុងអាហ្វ្រីន

0

ប្រទេសស៊ីរី៖ជនស៊ីវិលមួយចំនួនរងរបួសក្នុងហេតុការណ៍ផ្ទុះពីគ្រឿងផ្ទុះ ដែលបានបង្កប់ក្នុង រថយន្តនៅស្រុករ៉ាចូ ខណៈដែលស្រុកនេះស្ថិតក្រោមការកាន់កាប់របស់កម្លាំងតួកគី និង ទាហានស៊ីឈ្នួលរបស់ពួកគេនៅជុំវិញទីក្រុងអាហ្វ្រីន ភាគខាងជើងទីក្រុងអាឡិបប៉ូ។

ប្រភពព័ត៌មានក្នុងតំបន់ប្រាប់ភ្នាក់ងារសារព័ត៌មានថា​ គ្រឿងផ្ទុះ បង្កប់ក្នុងរថយន្តរបស់មេដឹកនាំស៊ីឈ្នួលម្នាក់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានតួកគី បានផ្ទុះនៅស្រុករ៉ាចូ ក្នុងទីក្រុងអាហ្វ្រីន បណ្តាលឲ្យជនស៊ីវិលមួយចំនួនស្លាប់ និងក្មេងស្រីម្នាក់រងរបួសធ្ងន់ ហើយថែមទាំងបណ្តាលឲ្យខូចខាតសម្ភារៈជាច្រើនទៀតនៅកន្លែងកើតហេតុ។

ប្រភពដដែលបន្ថែមឲ្យដឹងទៀតថា ការផ្ទុះបានកើតឡើងនៅក្នុងអំឡុងពេលមានការប្រយុទ្ធគ្នាជាបន្តបន្ទាប់ក្នុងចំណោមក្រុមភេរវករដែលមានទំនាក់ទំនងជាមួយការកាន់កាប់របស់តួកគីក្នុងការដណ្តើមអំណាច លួចទំនិញ គ្រប់គ្រងផ្លូវខុសច្បាប់ និងលួតរត់ពន្ធទំនិញចូលទឹកដី
ប្រទេសតួកគី៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មានSana ចុះផ្សាយថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here