ថ្មីៗនេះ ក្រុមអ្នកវិភាគ Octagon Networks បានរកឃើញភាពងាយរងគ្រោះចំនួន២ ក្នុង Control Web Panel ឬត្រូវបានគេស្គាល់ថា CWP។ កំហុសដែលរកឃើញនោះអាចធ្វើឲ្យអ្នកវាយប្រហារធ្វើការបំពានពីចម្ងាយលើម៉ាស៊ីន Linux។
CWP គឺជាកម្មវិធីគ្រប់គ្រងគេហទំព័រ ដែលមានអ្នកប្រើប្រាស់ច្រើនជាង200,000។ ភាពងាយរងគ្រោះដែលត្រូវបានគេរកឃើញមានដូចជា៖ CVE-2021-45467 និង CVE-2021-45466។
ភាពងាយរងគ្រោះ CVE-2021-45467 ត្រូវបានជួសជុលរួចហើយ តែទោះជាយ៉ាងណា អ្នកជំនាញបានបញ្ជាក់ឲ្យថា មានអ្នកគំរាមកំហែងបានធ្វើការគ្រប់គ្រងដោយជោគជ័យក្នុងការបញ្ច្រាសបំណះដើម្បីកេងប្រវ័ញ្ចលើម៉ាស៊ីនមេសារជាថ្មី៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២