ប្រទេសស៊ីរី៖ប្រព័ន្ធការពារដែនអាកាសស៊ីរីបានកម្ចាត់ការឈ្លានពានរបស់អ៊ីស្រាអែល ដែលបាញ់ចេញពីតំបន់រ៉ីយ៉ាក ភាគខាងកើតទីក្រុងបេរូត ដោយបានកំណត់គោលដៅលើតំបន់មួយចំនួននៅជុំវិញទីក្រុងដាម៉ាស និងបានបាញ់ទម្លាក់គ្រាប់មីស៊ីលមួយចំនួន។
ប្រភពយោធាបានប្រាប់ភ្នាក់ងារសារព័ត៌មានឲ្យដឹងថា នៅម៉ោងប្រមាណជា ៣និង៥០នាទីព្រឹកថ្ងៃចន្ទ កម្លាំងអ៊ីស្រាអែលបានធ្វើការឈ្លានពានតាមអាកាស បាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់ចេញពីតំបន់រ៉ីយ៉ាក ភាគខាងកើតទីក្រុងបេរូត ដោយបានកំណត់គោលដៅលើតំបន់មួយចំនួននៅជុំវិញទីក្រុងដាម៉ាស ហើយប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសស៊ីរីបានធ្វើការស្ទាក់ចាប់ និងបាញ់ទម្លាក់គ្រាប់មួយចំនួន។
ប្រភពដដែលបញ្ជាក់ឲ្យដឹងផងដែរថា ការវាយប្រហារនោះបណ្តាលឱ្យខូចខាតសម្ភារមួយចំនួន៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Sana ចុះផ្សាយថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១