ប្រទេសសីរ៉ី៖កម្លាំងគ្រប់គ្រងដោយតួកគី និងក្រុមភេរវករបានទម្លាក់គ្រាប់បែកជាមួយនឹងការបាញ់កាំភ្លើងធំ និងគ្រាប់រ៉ូក្កែតលើភូមិមួយចំនួននៅភាគខាងជើងទីក្រុងហាសាកា បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន និងបានបង្ខំឲ្យប្រជាជនរត់ភៀសខ្លួនចេញពីតំបន់នោះ។
ប្រភពព័ត៌មានក្នុងតំបន់បានបញ្ជាក់ឲ្យដឹងថា កម្លាំងគ្រប់គ្រងដោយតួកគីក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមភេរវករបានធ្វើការវាយប្រហារលើភូមិមួយចំនួននៅភាគខាងជើងទីក្រុងហាសាកា ដោយបានទម្លាក់គ្រាប់បែក ជាមួយនឹងការបាញ់កាំភ្លើងធំ និងគ្រាប់រ៉ូក្កែត នៅក្នុងទីក្រុងអាប៊ុរ៉ាស៊ីន ហ្សាកាន ដាដា អាប់ដាន នៅក្នុងតំបន់រ៉ាស់ អាល់ អាន និងលើភូមិអានដេវើរ នៅតំបន់ម៉ាលគា ភាគខាងជើងនៃទីក្រុង បណ្តាលឲ្យមានការខូចខាតដល់ផ្ទះប្រជាពលរដ្ឋ ទ្រព្យសម្បត្តិសាធារណៈ និងឯកជនមួយចំនួន។
ប្រភពព័ត៌មានបញ្ជាក់ឲ្យដឹងទៀតថា ការវាយប្រហារដ៏ព្រៃផ្សៃជាច្រើនបានបង្កើនស្ថានការណ៍ដ៏ឈឺចាប់ និងអមនុស្សធម៌ ជាពិសេសចំពោះកុមារ និងស្ត្រី ដោយបានបង្ខំឱ្យគ្រួសារជាច្រើនភៀសខ្លួនទៅកាន់ទីក្រុងអាល់ម៉ាលគា៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២