ជនស៊ីវិល១០នាក់ស្លាប់ក្នុងហេតុការណ៍ទម្លាក់គ្រាប់បែករវាងកម្លាំងតួកគី និងក្រុមសកម្មប្រយុទ្ធ QSD

0

ប្រទេសសីរ៉ី៖ជនស៊ីវិល ១០នាក់ស្លាប់ និង៣២នាក់រងរបួស ក្នុងហេតុការណ៍ទម្លាក់គ្រាប់បែកប្រឆាំងគ្នាទៅវិញទៅមករវាងកម្លាំងតួកគី និងក្រុមភេរវករស៊ីឈ្នួលរបស់ពួកគេចេញពីតំបន់ម្ខាង ជាមួយនឹងក្រុមសកម្មប្រយុទ្ធចេញពីតំបន់ម្ខាងទៀតក្នុងទីក្រុងអាល់បាបនៅភាគខាងជើងទីក្រុងអាឡិបប៉ូ។

ប្រភពព័ត៌មានក្នុងស្រុក និងរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយទុកចិត្តបាន បានលើកឡើងមានខ្លឹមសារថា ការទម្លាក់គ្រាប់បែកប្រឆាំងគ្នាតាមរយៈគ្រាប់រ៉ូក្កែត និងកាំភ្លើងធំធុនធ្ងន់ រវាងកម្លាំងតួកគី និងក្រុមសកម្មប្រយុទ្ធ QSD គាំទ្រដោយសហរដ្ឋអាមេរិកនៅតែបន្តកើតឡើងជាច្រើនម៉ោងបន្ថែមទៀតរហូតដល់ពេលព្រឹក។

ប្រភពព័ត៌មានដដែលបញ្ជាក់ឲ្យដឹងថា គ្រាប់​រ៉ូក្កែត​មួយ​ចំនួន​បាន​ធ្លាក់​លើតំបន់​លំនៅឋាន​ក្នុង​ទីក្រុងអាល់បាបនៅភាគខាងជើងទីក្រុងអាឡិបប៉ូ ដោយបានសម្លាប់មនុស្ស ១០នាក់។ គេរំពឹងថា ចំនួនអ្នកស្លាប់ពីហេតុការណ៍បាញ់ផ្លោងនឹងកើនឡើង ខណៈដែលការទម្លាក់គ្រាប់បែកទៅវិញទៅមកមានលក្ខណៈខ្លាំងក្លា៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here