កងកម្លាំងប្រជាធិបតេយ្យស៊ីរីចាប់ខ្លួនអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត២នាក់នៅខេត្តឌៀអេហ្ស័រ

0

សេចក្តីថ្លែងការណ៍មួយបាននិយាយកាលពីថ្ងៃចន្ទនេះថា កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយជនជាតិឃឺដបានចាប់ខ្លួនអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតក្រុមរដ្ឋអ៊ីស្លាម២នាក់នៅក្នុងខេត្តឌៀអេហ្ស័រ (Deir Ezzor) ប្រទេសស៊ីរី។

ការិយាល័យសារព័ត៌មានរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមប្រឹក្សាយោធាកងកម្លាំងប្រជាធិបតេយ្យស៊ីរីរបស់យើងបានចាប់ខ្លួនក្រុមភេរវករដេស (Daesh) ចំនួន២នាក់ដែលបានពាក់ខ្សែក្រវាត់គ្រាប់បែក ដោយរៀបចំធ្វើអំពើភេរវកម្មនៅក្នុងទីក្រុឌីបាន (Diban) ភាគខាងកើតជាយខេត្តឌៀអេហ្ស័រ។

យោងតាមសេចក្តីថ្លែងការណ៍ សកម្មប្រយុទ្ធម្នាក់មកពីប្រទេសអ៊ីរ៉ាក់ ខណៈម្នាក់ទៀតមកពីតំបន់ទួគីស្ថាន។
សេចក្តីថ្លែងការណ៍បានបន្ថែមថា អាវុធ គ្រាប់រំសេវ និងឧបករណ៍ទំនាក់ទំនងត្រូវបានរឹបអូស បន្ថែមពីលើឯកសារដែលបង្ហាញថាពួកគេបានមកពីតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទួរគីដែលស្ថិតនៅភាគខាងជើងប្រទេសស៊ីរី។

កងកម្លាំងសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិកបានបញ្ជាក់ពីរបាយការណ៍នៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្តាយសង្គម Twitter ថា “អរគុណចំពោះយុទ្ធនាការប្រឆាំងក្រុមភេរវករដេស ដោយកងកម្លាំងប្រជាធិបតេយ្យ។ សមត្ថភាពរបស់ក្រុមភេរវករដេសបានជះឥទ្ធិពលយ៉ាងខ្លាំង។

គួររំលឹកថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមកាលពីថ្ងៃទី20 ខែមករាកន្លងមកបានវាយប្រហារទៅលើពន្ធនាគារអាលស៊ីណា (al-Sinaa) ខេត្តហាស់សាកា (Hasakah) ដែលជាការប៉ះទង្គិចគ្នារវាងក្រុមជីហាដ និងកងកម្លាំងប្រជាធិបតេយ្យអស់រយៈពេលជិត២សប្តាហ៍។

កងកម្លាំងប្រជាធិបតេយ្យស៊ីរីបាននិយាយកាលពីសប្តាហ៍មុនថា យុទ្ធជន៤០នាក់ ឆ្មាំពន្ធនាគារ ៧០នាក់ ជនស៊ីវិល៤នាក់ និងក្រុមបះបោររដ្ឋអ៊ីស្លាម ៣៧៤នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលការប៉ះទង្គិចនាពេលថ្មីៗនេះជាមួយក្រុមរដ្ឋអ៊ីស្លាមក្នុងខេត្ត Hasakah ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here