កម្លាំងតួកគី និងក្រុមភេរវករស៊ីឈ្នួលរបស់ពួកគេខ្លួនបន្តបាញ់ផ្លោងលើទីក្រុង

0

ប្រទេសស៊ីរី៖កម្លាំងដឹកនាំដោយតួកគី និងក្រុមភេរវករស៊ីឈ្នួលរបស់ពួកគេ ធ្វើការវាយប្រហារលើទីក្រុងអាប៊ុរ៉ាស៊ីននៅភាគខាងជើងតំបន់ហាសាកា បណ្តាលឲ្យខូចខាត​សម្ភារៈ និងការផ្លាស់ប្តូរទីលំនៅរបស់អ្នកស្រុកមួយចំនួនចេញពីតំបន់នោះ។

ប្រភពព័ត៌មានក្នុងតំបន់ប្រាប់ភ្នាក់ងារសារព័ត៌មានឲ្យដឹងថា កម្លាំងដឹកនាំដោយតួកគី និងក្រុមភេរវករស៊ីឈ្នួលរបស់ពួកគេ វាយប្រហារកំណត់គោលដៅដោយប្រើប្រាស់កាំភ្លើងធំ និងគ្រាប់កាំភ្លើងផ្លោងទៅលើតំបន់នៅដ្ឋាន និងកសិដ្ឋានជាច្រើន ដែលស្ថិតនៅជុំវិញទីក្រុងអាប៊ុរ៉ាស៊ីនបង្កឱ្យខូចមានការខូចខាតដល់សម្ភារៈជាច្រើននៅទីតាំងកើតហេតុ។

ប្រភពព័ត៌មានផ្សេងទៀតបញ្ជាក់បន្ថែមឲ្យដឹងថា អ្នកស្រុកជាច្រើនគ្រួសារនៅក្នុងទីក្រុងអាប៊ុរ៉ាស៊ីនបានផ្លាស់ទីលំនៅ​​ ក្រោយពីមានការសាយភាយព័ត៌មានស្តីពីការកាន់កាប់របស់កម្លាំងតួកគី និងក្រុមភេរវករស៊ីឈ្នួលរបស់ពួកគេ ដើម្បីបើកការវាយប្រហារទ្រង់ទ្រាយធំលើតំបន់ទីប្រជុំជន និងដណ្តើមយកតំបន់ទាំងនោះឲ្យបាន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here