ទាហានម្នាក់ស្លាប់ និង៥នាក់រងរបួស ក្នុងហេតុការណ៍វាយប្រហាររបស់កម្លាំងអ៊ីស្រាអែល

0

ប្រទេសស៊ីរី៖ប្រព័ន្ធការពារដែនអាកាសស៊ីរី បានទប់ស្កាត់ការវាយប្រហាររបស់អ៊ីស្រាអែល លើទីក្រុងដាម៉ាស ដោយបាញ់ទម្លាក់គ្រាប់ម៉ីស៊ីលជាច្រើនគ្រាប់។

កម្លាំងយោធានិយាយថា នៅម៉ោងប្រមាណជា ១២ និង៥៦នាទីព្រឹក ទាហានអ៊ីស្រាអែលបាន ធ្វើការវាយប្រហារតាមអាកាស ដោយបាញ់គ្រាប់ម៉ីស៊ីលជាច្រើនគ្រាប់ពីភាគអាគ្នេយ៍នៃទីក្រុងបេរ៉ូត។ ក្រោយមកទៀត នៅម៉ោងប្រមាណជា ០១និង១០នាទីព្រឹក ទាហានអ៊ីស្រាអែលចាប់ ​ផ្តើមធ្វើការវាយប្រហារមួយផ្សេងទៀតជាមួយនឹងគ្រាប់ម៉ីស៊ីលចេញពីតំបន់ហ្គូលេននៃប្រទេសស៊ីរី ដោយបានកំណត់គោលដៅទៅលើតំបន់មួយចំនួនដែលស្ថិតនៅជុំវិញទីក្រុងដាម៉ាស។

ប្រភពដដែលបានបន្ថែមឲ្យដឹងថា ​ក្រោយពី​បានពិនិត្យមើល​លទ្ធផល​នៃ​ការវាយប្រហារ គេ​​រក​ឃើញ​ថា​ ទាហាន​ម្នាក់ស្លាប់ ​និង៥នាក់​ផ្សេង​ទៀត​រង​របួស រួមទាំងបណ្តាលឲ្យខូចខាត ​​ដល់សម្ភារៈជាច្រើន​។ ភ្នាក់ងារសារព័ត៌មានសាណាបញ្ជាក់បន្ថែមឲ្យដឹងថា ការវាយប្រហារនោះថែមទាំងបានបង្កការខូចខាតដល់សម្ភារៈជាច្រើនរបស់ប្រជាជន និងទ្រព្យសម្បត្តិផ្សេងៗទៀតរបស់ពួកគេផងដែរ នៅក្នុងទីក្រុងកាដសេយ៉ា​ភាគពាយព្យនៃទីក្រុងដាម៉ាស៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានSana ចុះផ្សាយថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here