ប្រទេសស៊ីរី៖ កម្លាំងសហរដ្ឋអាមេរិកគាំទ្រដោយក្រុមសកម្មប្រយុទ្ធ បានធ្វើការវាយឆ្មក់នៅថ្ងៃអាទិត្យ តាមផ្ទះប្រជាជនមួយចំនួននៅភូមិវ៉ារ៉េនក្នុងទីក្រុងហាសាកា ដោយប្រើលេសថាជាការ ស្វែងរកជនរត់គេចខ្លួនពីពន្ធនាគារ Secondary School Prison នៅខែមុន។
អ្នកយកការណ៍នៅក្នុងទីក្រុងហាសាកានិយាយថា ក្រុមសកម្មប្រយុទ្ធ QSD ធ្វើការវាយឆ្មក់លើផ្ទះប្រជាជន ក្រោមលេសស្វែងរកជនរត់គេចខ្លួនពីពន្ធនាគារ Secondary School Prison ក្រោយពីពួកគេបានឡោមព័ទ្ធតំបន់ភាគអាគ្នេយ៍នៃសង្កាត់ទាំងស្រុង និងបានរឹតបន្តឹងការគាបសង្កត់លើអ្នកស្រុកនៅតាមប៉ុស្តិ៍ត្រួតពិនិត្យ។
គួររំលឹកផងដែរថា នៅថ្ងៃពុធសប្តាហ៍មុន ក្រុមសកម្មប្រយុទ្ធ QSD បានធ្វើការវាយឆ្មក់លើផ្ទះប្រជាជនមួយចំនួននៅក្នុងភូមិខែរប៉េតអេឡាស់ និងភូមិអាល់ហ្សីបា ភាគខាងជើងទីក្រុងហាសាកា ក្រោយពីបានឡោមព័ទ្ធប្រជាជនស្ទើរតែទាំងស្រុង ហើយថែទាំងដាក់បម្រាមលើការចូល និងចេញទាំងស្រុងលើប្រជាពលរដ្ឋ រួមទាំងបានចាប់ជំរិតជនស៊ីវិលមួយចំនួនក្រោមលេសថា ចាប់ជនរត់គេចខ្លួនពីពន្ធនាគារ Secondary School Prison និងបាននាំពួកគេទៅកាន់ទីតាំងមិនស្គាល់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២