យោងតាមក្រសួងការពារជាតិអ៊ីរ៉ាក់បានឱ្យដឹងថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យនេះបានរារាំងការវាយប្រហារមួយសំដៅលើក្បួនរថយន្តរបស់កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមភេរវកររដ្ឋអ៊ីស្លាមស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់។
សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថាគ្រាប់បែកមួយគ្រាប់បានដាក់នៅតាមដងផ្លូវត្រូវបានដោះចេញស្ថិតនៅលើផ្លូវហាយវេស្ថិតនៅក្នុងខេត្តមុតថាណា (Muthanna) ចំណែក ឧបករណ៍មួយទៀតត្រូវបានបំផ្ទុះចោលដោយអ្នកជំនាញផ្នែកគ្រាប់បែក។
គួររំលឹកថាប៉ុន្មានខែថ្មីៗនេះ មានការវាយប្រហាជាច្រើនលើកសំដៅលើក្បួនរថយន្តចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកស្ថិតនៅភាគកណ្តាល និងភាគខាងត្បូងប្រទេសអ៊ីរ៉ាក់។
ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ក្រុមអ៊ីរ៉ាក់ដែលគាំទ្រដោយអ៊ីរ៉ង់ថាជាអ្នកនៅពីក្រោយការវាយប្រហារប្រឆាំងនឹងកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២