កងកម្លាំងអ៊ីរ៉ាក់រារាំងការវាយប្រហារលើបណ្តាញថាមពលនៅខេត្តសាឡាហាឌីន

0

កងកម្លាំងសន្តិសុខអ៊ីរ៉ាក់កាលពីថ្ងៃពុធនេះបានរារាំងការវាយប្រហារមួយដែលបានកំណត់គោលដៅលើខ្សែបញ្ជូនថាមពលនៅក្នុងខេត្តសាឡាហាឌីន (Salahaddin) ភាគខាងជើងរដ្ឋធានីបាដាដ។

ក្រសួងមហាផ្ទៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់ឧបករណ៍បំផ្ទុះដែលផលិតឡើងចំនួនពីរគ្រាប់ត្រូវបានគេប្រើដើម្បីកម្ទេចប៉មបញ្ជូនថាមពលចំនួន២នៃខ្សែថាមពលកៃយ៉ារ៉ា (Qayyarah) របស់ខេត្តកឺកុក (Kirkuk) តភ្ជាប់ទៅក្នុងខេត្តសាឡាហាឌីន។

សេចក្តីថ្លែងការណ៍បាននិយាយថា គ្រាប់បែកត្រូវបានដោះចេញ និងបំផ្លាញចោលដោយក្រុម យោធា តែមិនបានបញ្ជាក់ច្បាស់ថាតើការផ្គត់ផ្គង់ថាមពលត្រូវបានប៉ះពាល់ឬអត់។

គួររំលឹកថាការវាយប្រហាររាប់សិបដងបែបនេះបានកំណត់គោលដៅលើបណ្តាញអគ្គិសនីសាធារណៈស្ថិតនៅតាមតំបន់ផ្សេងៗគ្នានៃប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំមុន ដែលក្រុមរដ្ឋអ៊ីស្លាមត្រូវបានស្តីបន្ទោសចំពោះហេតុការណ៍វាយប្រហារនេះ។

ក្នុងរយៈពេលមួយសប្តាហ៍ក្នុងខែសីហា ឆ្នាំ2021 ការបំផ្ទុះគ្រាប់បែកជិត៣០ដងបានកំណត់គោលដៅលើបង្គោលភ្លើងក្នុងខេត្តនីនីវេ ខេត្តសាឡាហាឌីន ខេត្តកឺកុក និងខេត្តឌីយ៉ាឡាក្នុងប្រទេសអ៊ីរ៉ាក់។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here