ប្រទេសស៊ីរី៖ក្នុងស្ថានភាពនៃការបន្តប្រយុទ្ធគ្នាក្នុងចំណោមក្រុមភេរវករដែលមានទំនាក់ទំនងជាមួយនឹងរបបតួកគី មេដឹកនាំម្នាក់ក្នុងចំណោមភេរវករស៊ីឈ្នួលរបស់តួកគី ត្រូវបានសម្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រឿងផ្ទុះកែច្នៃនៅក្នុងទីក្រុងអាល់បាប ភាគខាងជើងទីក្រុងអាឡិប៉ូ។
ប្រភពព័ត៌មានក្នុងតំបន់បានប្រាប់ភ្នាក់ងារសារព័ត៌មានថា គ្រឿងផ្ទុះនោះបានផ្ទុះឡើងនៅក្នុង រថយន្តឯកជនមួយគ្រឿងនៅទីក្រុងអាល់បាប ភាគខាងជើងទីក្រុងអាឡិប៉ូ ដោយបានសម្លាប់ មេដឹកនាំក្រុមភេរវករម្នាក់។
គួរបញ្ជាក់ផងដែរថា ការប្រយុទ្ធគ្នាក្នុងចំណោមក្រុមភេរវករស៊ីឈ្នួលបន្តកើតមាននៅតាមតំបន់ដែលស្ថិតក្រោមការកាន់កាប់របស់កម្លាំងតួកគី ដោយសារតែមានជម្លោះទាក់ទងទៅនឹងការដណ្តើមអំណាច និងការចែករំលែកទំនិញដែលលួចបាន៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២