ប្រទេសស៊ីរី៖កម្លាំងតួកគីពាក់ព័ន្ធនឹងក្រុមភេរវករ បានធ្វើការវាយប្រហារជាមួយនឹងកាំភ្លើងធំ លើភូមិឃឺបេតបាក់ នៅភាគខាងជើងទីក្រុងរ៉ាចា បណ្តាលឲ្យផ្ទះសម្បែងជាច្រើនរបស់ពលរដ្ឋរងការខូចខាត។
ប្រភពព័ត៌មានក្នុងតំបន់បានប្រាប់ភ្នាក់ងារសារព័ត៌មានថា ក្រុមភេរវករគាំទ្រដោយកម្លាំងតួកគី បានបាញ់កាំភ្លើងធំទៅលើភូមិឃឺបេតបាក់ នៅភាគនិរតីនៃទីក្រុងតាល់អាបយ៉ាដ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងរ៉ាចា បណ្តាលឲ្យមានការខូចខាតដល់ផ្ទះសម្បែង និងទ្រព្យសម្បត្តិជាច្រើនរបស់របស់ប្រជាពលរដ្ឋ។
ប្រភពដដែលបន្ថែមឲ្យដឹងថា ពលរដ្ឋមួយចំនួនបានចាកចេញពីផ្ទះរបស់ពួកគេ ហើយរត់ទៅអាស្រ័យលើដីកសិកម្មក្បែរៗនោះ ដោយសារតែហេតុការណ៍បាញ់ផ្លោង៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២