សេចក្តីថ្លែងការណ៍មួយបាននិយាយថា កងកម្លាំងអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យនេះបានចាប់ខ្លួនជនជាតិស៊ីរី22នាក់ បន្ទាប់ពីពួកគេបានលួចឆ្លងព្រំដែនចូលទៅក្នុងទីក្រុងម៉ូស៊ុល។
កងជីវពលស៊ីយ៉ា (Shia) នៃកងកម្លាំងហាសអាល់-សាប៊ី (Hashd al-Shaabi) បានបញ្ជាក់ថាបុគ្គលទាំង22នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីទទួលព័ត៌មានស៊ើបការណ៍សម្ងាត់បង្ហាញថាពួកគេបានលួចចូលទៅក្នុងទីក្រុងម៉ូស៊ុលដោយខុសច្បាប់។
សេចក្តីថ្លែងការណ៍មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែដឹងថាវិធានការសន្តិសុខត្រូវបានចាត់វិធានការប្រឆាំងនឹងពួកគេដែលបានលួចឆ្លងដែនខុសច្បាប់ ហើយពួកគេត្រូវបានបញ្ជូនទៅកាន់អាជ្ញាធរពាក់ព័ន្ធ ហើយក៏មិនច្បាស់ថាពួកគេគឺជាសមាជិកនៃក្រុមរដ្ឋអ៊ីស្លាមឬយ៉ាងណានោះទេ។
គួរបញ្ជាក់ថា អ៊ីរ៉ាក់បានចាប់ផ្តើមរឹតបន្តឹងវិធានការសន្តិសុខនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសស៊ីរី បន្ទាប់ពីមានការលួចរត់ចេញពីគុកកាលពីពេលថ្មីៗនេះ របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមស្ថិតនៅក្នុងពន្ធនាគារអាល់ស៊ីណា (al-Sinaa) នៃទីក្រុងហាស់សាកា (Hasakah)។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២